Samsung រាយការណ៍ពីប្រាក់ចំណេញកើនឡើង ២៨% ទោះមានបញ្ហាសង្វាក់ផ្គត់ផ្គង់

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics បានប្រកាសពីប្រាក់ចំណេញប្រតិបត្តិការកើនឡើង ២៨% កាលពីថ្ងៃព្រហស្បតិ៍ ទី ២៨ ខែតុលា ទោះបីជាមានបញ្ហាប្រឈមនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលបណ្តាលមកពីជំងឺកូវីដ១៩ ក៏ដោយ។